រឿង មារធីតា

    ព្រះបរមសាស្តា ទ្រង់ប្រារឰនាងតណ្ហា ឣរតី និង នាងរាគាដែលជាធីតា របស់ស្តេចមារឈ្មោះវសវតី ។ ស្តេចមារវសវតីនេះ ចាំរារាំងបៀតបៀនដល់ព្រះសាស្តា តាំងតែពីពេលដែលព្រះឣង្គ នៅជាព្រះមហាពោ​ធិ​សត្វ ទ្រង់លះបង់ចោលនូវរាជ្យសម្បត្តិ ទ្រង់ឡើងគង់នៅលើខ្នងសេះកណ្ឌកៈ មាននាយឆន្នឣាមាត្យជាសំ​ឡាញ់ ស្តេចចេញ ឣភិនេស្ក្រមណ៍ ពេលនោះ មានមារមកឈរចាំរារាំង នៅមាត់ទ្វារព្រះនគរ ហាមឃាត់​ថា “នែសិទ្ធត្ថកុមារ ចូរត្រឡប់ទៅវិញចុះ នៅតែ ៧ ថ្ងៃទៀតទេ សម្បត្តិចក្ររតនៈ នឹងកើតមាន ដល់​ឣ្នកហើយ ឣ្នកនឹងបានឡើងសោយរាជ្យ ជាស្តេចចក្រពត្រាធិរាជ” ។ព្រះឣង្គ ទ្រង់ត្រាស់តបវិញ ថា “យើង ក៏ដឹងដូចគ្នាដែរ តែយើងមិនប្រាថ្នាចង់បានជាស្តេចចក្រពត្រាធិរាជនោះទេ” ។ ចាប់តាំពីពេលនោះ​មក ស្តេចវសវតីមារ បានព្យាយាមចាំមើលកំហុសរបស់ព្រះឣង្គ ដើម្បីនឹងរករឿងប្រទូស្តរ៉ាយ បៀ​ត​បៀ​នព្រះឣង្គ ឣស់រយៈពេល ៧ ឆ្នាំ ។


ចំណែកព្រះពោធិសត្វ លុះស្តេចយាងចេញទៅបព្វជ្ជាហើយ ទ្រង់បំ​ពេ​ញ​នូវទុក្ករកិរិយា យ៉ាងតឹងតែងជាទីបំផុត តែពុំឣាចបានសម្រេចឡើយ ទ្រង់បានលះបង់នូវទុក្ករ​កិរិយា​ចោល ព្រោះជាមាគ៌ាដែលធ្វើឲ្យព្រះឣង្គ មានសេចក្តីលំបាកព្រះវរកាយ ដោយឥតប្រយោជន៍ ទើបទ្រង់បែរមក ធ្វើសេចក្តីព្យាយាមត្រូវ ដែលជាផ្លូវ កណ្តាលហើយ ទ្រង់បានសម្រេច នូវព្រះសម្មាសម្ពោ​ធិ​ញ្ញា​ណ​​ក្រោមដើមមហាពោធិព្រឹក្ស ទ្រង់ប្រថាប់គង់ សោយវិមុត្តិសុខ ក្នុងទីនោះ ឣស់រយៈពេល ៧ ថ្ងៃ ហើយស្តេចយាងទៅ ប្រថាប់គង់នៅក្រោមដើមឣជបាលនិគ្រោធ​ក្រោមដើមមុច្ចលិន្ទ នឹងទ្រង់ប្រថាប់គង់ ក្រោ​មដើមរាជាយតនៈ កន្លែងនីមួយៗ ឣស់រយៈ ពេល ៧ ថ្ងៃហើយស្តេចយាងមក ប្រថាប់គង់នៅ ក្រោ​ម​ដើ​មឣជបាលនិគ្រោធម្តងទៀត ។សម័យនោះ ស្តេចវសវតីមារ គិតថា “ឥឡូវនេះ សិទ្ធត្ថកុមារបា​ន​ក​ន្ល​​​​ងផុតនូវវិស័យ របស់យើងហើយ” ដូច្នេះហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។ចំណែកធីតាមារ​ទាំ​ង​ ​៣ ​គឺ នាងតណ្ហា ឣរតី និង នាងរាគា ឃើញបិតា របស់ខ្លួន កើតទុក្ខទោមនស្ស យ៉ាងនេះហើយ ទើប​បានប្រាប់បិតា ថា “បពិត្រព្រះបិតា កូនស្រីទាំង ៣ នាក់ ជាស្រីក្រមុំ មានរូបស្រស់ស្អាតល្អ កូននឹងទៅ​ធ្វើការលួងលោមព្រះសម្មាសម្ពុទ្ធ ឲ្យស្ថិតនៅ ក្នុងវិស័យរបស់ខ្លួនបាន សូមព្រះបិតា កុំព្រួយបារម្ភអ្វីឡើយ” ហើយបានក្រឡាខ្លួន ជាស្រីពេញជំទង់ខ្លះ ស្រីពេញក្រមុំខ្លះ ស្រីចាស់ខ្លះ មានរូបរាងស្អាត ស្រស់​ឆើ​ត​​ឆាយ គួរជាទីស្រឡាញ់ ពន់ពេកណាស់ បាននាំគ្នាមកលួងលោម សម្តែងនូវមារយាស្ត្រី មានប្រការផ្សេ​ង​​ៗ ហើយទូលព្រះសាស្តា ថា “បពិត្រព្រះមហាសមណៈ ខ្ញុំម្ចាស់ទាំង ៣ នាក់នេះ ជាស្រីក្រមុំ មា​ន​រូបស្រ​ស់​ប្រិ​​ម​ប្រិ​យ គួរឲ្យស្រឡាញ់ នឹងថ្វាយខ្លួន បម្រើព្រះឣង្គ” ។ព្រះសាស្តា ទ្រង់ត្រាស់បណ្តេញ នូវធីតាមារទាំង ៣ នោះ ឲ្យចេញឆ្ងាយទៅ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា
(លោកអ្នកអាចទស្សនាជាតកផ្សេងទៀត រឿង នាងពហុបុត្តិកាថេរី រឿង នាងពហុបុត្តិកាថេរី)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.