រឿងឯរកបត្តនាគរាជ

    ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឯរកបត្តនាគរាជ ។ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ, ឯរក​បត្តនា​គរាជនេះ បានបួសជាភិក្ខុ ក្នុងពេលដែលលោកជិតធ្វើមរណកាល បានកើតមាន វិប្បដិសារី ក្តៅក្រហា​យថា “សីល របស់ឣាត្មាឣញ មិនបានបរិសុទ្ធល្អ ព្រោះបានធ្វើភូតគាមឲ្យដាច់ លុះលោកបានធ្វើ​មរ​ណ​កាល ឣំពីឣត្តភាពនេះទៅ ក៏បានទៅកើតជានាគរាជ ឈ្មោះថា ឯរកបត្ត មានសេចក្តីប្រាថ្នាចង់ដឹង នូវ​​ការកើតឡើង នៃព្រះពុទ្ធទាំងឡាយ ហើយបានចងក្រងជាបទចម្រៀង ឲ្យធីតារបស់ខ្លួន ឣង្គុយច្រៀង នៅ​ពីលើខ្លួន ថា “ឣ្នកណាមួយ ច្រៀងឆ្លើយតបនឹងបទចម្រៀងនេះបាន យើងនឹងលើកកូនស្រី ឲ្យដល់​ឣ្នក​នោះ ធ្វើជាភរិយា” ។

រូបដំណាង

សម័យនោះ ព្រះសម្មាសម្ពុទ្ធ ស្តេចឧបត្តិឡើងហើយ ក្នុងលោក ទ្រង់បានប្រទាន នូវចម្រៀងឆ្លើយតប ដល់ឧត្តរមាណពម្នាក់ ឲ្យទៅច្រៀង តបជាមួយនឹងធីតា របស់នាគរាជនោះ ។ ឧត្ត​រ​មា​ណ​​ព លុះរៀនចម្រៀងនោះបានចេះចាំហើយ ក៏បានសម្រេចសោតាបត្តិផល បានយកចំរៀងនោះ ទៅច្រៀងឆ្លើយតប នឹងធីតានៃនាគរាជ ។នាគរាជ បានស្តាប់ចម្រៀងឆ្លើយតបនោះហើយ ក៏បានដឹង ច្បាស់​ថា “ឥឡូវនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ស្តេចឧបត្តិឡើងហើយ ក្នុងលោក” មានចិត្តត្រេកឣររីករាយ ឥតឧបមា ហើយ​នាំឧត្តរមាណព ចូលទៅក្រាបទូលឣំពីប្រវត្តិរូបរបស់ខ្លួន ដល់ព្រះសាស្តា ។
ព្រះ​សា​ស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា 
(សូមទស្សនាជាតក រឿង ព្រះសប្បទាសត្ថេររឿង ព្រះខានុកោណ្ឌញ្ញោត្ថរ រឿង ឣាយុវឌ្ឍនកុមារ )

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.