រឿងយមកបាដិហារ្យ

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកទេវតា និង មនុស្សជាច្រើន ក្នុងពេលដែលព្រះឣង្គ ទ្រង់ធ្វើនូវយមកបាដិហារ្យ ក្នុងក្រុងសាវត្ថី ហើយទ្រង់ស្តេចយាងឡើងទៅ គង់ចាំព្រះវស្សា នៅឯឋានត្រៃត្រិង្សទ្រង់សម្តែងនូវគម្ពីរព្រះឣភិធម្មបិដក ប្រោសនូវព្រះពុទ្ធមាតា ឲ្យតម្កល់នៅក្នុងសោតាបត្តិផល ។ លុះថ្ងៃបវារណាចេញព្រះវស្សាហើយ, ព្រះឣង្គទ្រង់យាងចុះ ចាកពីឋានត្រៃត្រិង្សទេវលោក មកកាន់សង្កស្សនគរ ។


ក្នុងពេលនោះ ពួកទេវតា មនុស្ស និង ឣមនុស្សទាំងឡាយ ខាងលើ រហូតដល់ព្រហ្មលោក ខាងក្រោម រហូតដល់ឣវិចីមហានរក ទទឹង រហូតដល់សែនចក្រវាឡ មើលគ្នាឃើញទាំងឣស់ គឺ ទេវតា មើលពួកមនុស្ស និង ឣមនុស្សឃើញ, ពួកមនុស្ស មើលពួកទេវតា និង ពួកឣមនុស្សឃើញ, ពួកឣមនុស្ស មើលពួកទេវតា និង ពួកមនុស្សឃើញ ។ លំដាប់នោះ ព្រះសារីបុត្តត្ថេរ បានក្រាបទូលព្រះពុទ្ធជាម្ចាស់ ថា “បពិត្រព្រះឣង្គដ៏ចម្រើន នៅក្នុងថ្ងៃនេះ ពួកទេវតា មនុស្ស និង ឣមនុស្សទាំងឡាយ មានចិត្តរីករាយសប្បាយខ្លាំងណាស់ ប្រាថ្នាចង់ឃើញព្រះឣង្គ” ។ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលសារីបុត្រ ធម្មតា ព្រះពុទ្ធទាំងឡាយ ដែលដល់ព្រម ដោយគុណធម៌ យ៉ាងនេះ នឹងជាទីស្រឡាញ់ នៃពួកទេវតា និង មនុស្សទាំងឡាយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា

(សូមទស្សនាជាតក រឿង នាងពហុបុត្តិកាថេរី​ រឿង នាងកិសាគោត្តមី​ រឿង នាងបដាចារាថេរី )






Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.