រឿងឣញ្ញត្រកុលទារិកា

    ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងកុមារិកាម្នាក់ ។ ម្តាយ របស់នាង បានធ្វើឣាវាហមង្គលឲ្យនាង ហើយបានទៅឣារាធនាព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ ឲ្យស្តេចយាងចូលរួម ក្នុងមង្គលការនោះដើម្បីប្រោសប្រទាន នូវព្រះឱវាទដល់នាង ។


រូបដំណាង

នាងកុមារិកា ជាស្រីពេញវ័យក្រមុំ បានធ្វើកិច្ចការទាំងឡាយមានការត្រងទឹក ប្រគេនព្រះសង្ឃឆាន់ជាដើម ដើរទៅដើរមក ស្រាប់ តែបានជួបប្រទះនឹងបុរសជាស្វាមីរបស់នាង ដែលកំពុងតែឈរចាំមើលនាង ។ បុរសជាស្វាមីនោះ លុះឃើញនាងហើយ ក៏កើតសេចក្តីស្រឡាញ់ យ៉ាងខ្លាំង ធ្វើកិច្ចការអ្វីលែងកើត ឈរនឹកគិតថា “ឣាត្មាឣញ នឹងលួងលោមនាង ក្នុងពេលឥឡូវនេះ ឲ្យបានតែម្តង” ។ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់បុរសនោះហើយ ទើបទ្រង់ ធ្វើមិនឲ្យបុរសនោះ ឃើញនាងកុមារិកាឡើយ ហើយសម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.