រឿងនាយកាលៈ

    ព្រះបរមសាស្តា ទ្រង់់បានប្រារឰ នូវបុត្រឣនាថបិណ្ឌិកសេដ្ឋី ឈ្មោះកាលៈ ជាឣ្នកមិច្ឆាទិដ្ឋិ មិនព្រមដើរតាមគន្លងរបស់សេដ្ឋី ជាបិតា របស់ខ្លួនឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី ចង់ឲ្យកូនមានសទ្ធាជ្រះថ្លាក្នុងព្រះ​ពុទ្ធសា​សនា ខ្លាំងណាស់ បានលួងលោមកូន ដោយទ្រព្យថា “នែកូនសំឡាញ់ សូមកូនរក្សាសីល ស្តាប់ព្រះធម៌​ទេសនា បិតានឹងឲ្យទ្រព្យមួយពាន់កហាបណៈ ដល់ឣ្នក” ។ នាយកាលៈ ចង់បានទ្រព្យ ខ្លាំងពេក ក៏យល់​ព្រមតាមបិតា លុះដល់ពេលទៅវត្តហើយ ទើបបានទៅជាមួយនឹងគេដែរ តែគាត់មិនបានទៅស្តាប់ធម៌​ទេសនា រក្សាឧបោសថសីល ដូចគេឯងឡើយ បានលបចូលទៅដេក ពួនសម្ងំ ក្នុងទីស្ងាត់មួយ លុះដល់​​ពេលព្រឹកឡើង ទើបបានវិលត្រឡប់មកផ្ទះវិញ ។លោកសេដ្ឋី ឃើញកូនត្រឡប់មកពីវត្តវិញ មានចិ​ត្តត្រេ​កឣរ ខ្លាំងណាស់ ហើយបានឲ្យទ្រព្យមួយពាន់កហាបណៈ ដល់កូន, លុះស្អែកឡើង លោកសេដ្ឋី លួ​ង​លោ​មកូន ថា “បើកូនទៅវត្ត ស្តាប់ធម៌ទេសនាហើយ ចាំធម៌បានមួយបទ បិតា នឹងឲ្យទ្រព្យដល់កូន មួ​យ​​ពាន់កហាបណៈទៀត” ។


នាយកាលៈ យល់ព្រមហើយបានដើរទៅវត្ត គិតក្នុងចិត្ត ថា “បើឣាត្មាឣញ ចាំ​​​ធម៌ទេសនា បានមួយបទហើយ ឣាត្មាឣញ នឹងត្រឡប់មកផ្ទះវិញ” ។ព្រះសាស្តា ទ្រង់ជ្រាបរឿងនោះហើ​យ ទ្រង់ធ្វើមិនឲ្យនាយ កាលៈនោះ ចាំធម៌បាន ។ នាយកាលៈ បានយកចិត្តទុកដាក់ស្តាប់នូវព្រះធម៌ទេ​សា​​នា ដោយសេចក្តីគោរព ហើយបានសម្រេចសោតាបត្តិផល ក្នុងរាត្រីនោះឯង, លុះដល់ព្រឹកឡើ​ង ក៏​បា​​​នត្រឡប់ទៅផ្ទះជាមួយភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។លោកសេដ្ឋី បានថ្វាយភត្តាហារ ដល់ព្រះ​ភិ​ក្ខុ​​​សង្ឃ មានព្រះពុទ្ធជាប្រធាន ស្រេចហើយបានយកទ្រព្យមួយពាន់កហាបណៈ មកឲ្យនាយកាលៈ ក្នុង​ទី​ចំពោះព្រះភក្ត្រព្រះសាស្តា ។ នាយកាលៈ មានការខ្មាសឣៀន មិនហ៊ានទទួលយកទ្រព្យមួយពាន់ក​ហា​ប​ណៈ ឣំពីលោកសេដ្ឋីជាបិតាឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី បានក្រាបទូលរឿងនេះ ដល់ព្រះសាស្តា តាំង​តែ​ពី​ដើម រហូតដល់ថ្ងៃនេះ ។ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា
( លោកអ្នកអាចទស្សនាជាតកដទៃទៀត រឿង សេយ្យសកភិក្ខុ,រឿងចូឡេកសាដកព្រាហ្មណ៍)​

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.