រឿងនាងចិញ្ចមាណវិកា

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចិញ្ចមាណវិកា ។ នាងចិញ្ចមាណវិកានេះ បានចូលដៃជើង រួមគំនិតជាមួយគ្នានឹងពួកតិរ្ថិយទាំងឡាយ ដែលមានសេចក្តីច្រណែន នឹងព្រះសាស្តា នាងបានធ្វើដូចជាស្រីដែលមានផ្ទៃពោះ គឺបានយកឈើមករុំធ្វើជាកូន ចងជាប់នឹងពោះ ហើយយកសំពត់មករុំព័ទ្ធពីខាងក្រៅ យកឈើដំដៃជើងឲ្យហើមប៉ោង ធ្វើឲ្យដូចជាស្រីដែលជិតនឹងសម្រាលកូន ហើយបានចូលទៅចោទ មួលបង្កាច់ព្រះសាស្តា ដែលព្រះឣង្គកំពុងតែសម្តែងធម៌ទេសនា ក្នុងទីប្រជុំជនជាច្រើន ថា “នែមហាសមណៈ ព្រះឣង្គ ទ្រង់ជ្រាបបានតែខាងឣភិរម្យសប្បាយ រួមស្នេហាជាមួយនឹងនាងខ្ញុំប៉ុណ្ណោះ តែមិនជ្រាបនូវការថែរក្សាគភ៌ ដល់នាងខ្ញុំសោះ បានតែទេសនា ប្រដៅឣ្នកដទៃប៉ុណ្ណោះឯង” ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “នែប្អូនស្រី មានតែយើងទាំងពីរនាក់ទេ ដែលឣាចដឹងរឿងដែលពិត ឬ មិនពិតបាន” ។


    

 នាងចិញ្ចមាណវិកា ឆ្លើយតបថា “នែមហាសមណៈ រឿងនោះ គឺយ៉ាងដូច្នោះឯង” ។គ្រានោះឯង សេចក្តីក្តៅក្រហាយ ក៏បានកើតឡើង ដល់ព្រះឥន្ទ្រាធិរាជៗ ទ្រង់ជ្រាបច្បាស់ហើយ ទ្រង់យាងចុះមក ប្រែក្រឡាខ្លួនធ្វើជាកណ្តុរ ចូលទៅកាត់ខ្សែ ដែលនាងចងរុំព័ទ្ធពោះនោះ ឲ្យដាច់ធ្លាក់ចុះក្រោម ធ្វើខ្យល់ឲ្យបក់សំពត់ រសាត់ប៉ើងឡើងទៅលើ ។ពួកមហាជន បានដឹងនូវរឿងពិត ដូច្នេះហើយ ក៏ក្រោធខឹង នឹងនាងចិញ្ចមាណវិកា យ៉ាងខ្លាំង ហើយចូលទៅចាប់នាង វាយធ្វើបាប ជេរស្តី ដោយប្រការផ្សេងៗ ហើយបានបណ្តេញ ឲ្យនាងចេញឣំពីទីនោះទៅ ។ ក្នុងពេលដែលនាងចិញ្ចមាណវិកា បានចេញផុត ឣំពីទីប្រជុំនោះភ្លាម, ប្រឹថពី បានស្រូបយកនាងទៅដាក់ក្នុងឣវិចីនរក ឥតបង្អង់ឡើយ ។ ភិក្ខុទាំងឡាយបានសន្ទនាគ្នាឣំពីរឿងនាងចិញ្ចមាណវិកា ។ព្រះសាស្តាទ្រង់យាងមកក្នុងទីប្រជុំនោះ ត្រាស់គាថានេះថា

( លោកអ្នកអាចទស្សនាជាតកដទៃទៀត រឿងមហាធនពាណិជ្ជ,រឿងឣនាថបិណ្ឌិកសេដ្ឋី)


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.