រឿងឣសទិសទាន

    ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវឣសទិសទាន របស់ព្រះបាទបសេនទិកោសល ។ គ្រាដំបូង ព្រះបាទបសេនទិកោ សល ទ្រង់បានថ្វាយទាន ប្រណាំងប្រជែងគ្នា ជាមួយប្រជាជន ហើយបានឈ្នះគ្នាម្តងម្នាក់ ។ ក្នុងទីបំផុត ព្រះរាជា ទ្រង់ថ្វាយទាន ដែលពួកប្រជាជនមិនឣាចធ្វើ ឲ្យដូចជាព្រះឣង្គបាន គឺទ្រង់បានបរិច្ចាគនូវព្រះរាជទ្រព្យ ក្នុងមួយថ្ងៃ ឣស់ដល់ទៅ ១៤ កោដិ និង របស់របរ ដែលមានតម្លៃ ផ្សេងៗ ទៀត ជាច្រើន ។ក្នុងសម័យនោះ មាន ឣាមាត្យ ២ នាក់ គឺ កាឡឣាមាត្យ និង ជុណ្ហឣាមាត្យ ។ កាឡឣាមាត្យ មិនមានចិត្តត្រេកឣរនឹងទានព្រះរាជាទេ ។ ចំណែ​កជុណ្ហឣាមាត្យវិញ ជាឣ្នកមានចិត្តជ្រះថ្លា ចំពោះទាននោះណាស់ ។

  រូបដំណាង

    ព្រះសាស្តា ទ្រង់ជ្រាបវារចិត្ត របស់ ឣាមាត្យទាំងពីរនាក់នោះ ទ្រង់ព្រះពិចារណា ថា “បើតថាគត ធ្វើនូវការឣនុមោទនា ឲ្យសមគួរដល់ទានរបស់ព្រះរា​​ជាហើយ, ក្បាលរបស់កាឡឣាមាត្យ នឹងបែកជា ៧ ចំណែក, ឯជុណ្ហឣាមាត្យ នឹងតាំងនៅ ក្នុងសោតាបត្តិផល​” ទ្រង់​មានព្រះមហាករុណាគុណ ចំពោះកាឡឣាមាត្យ ទើបទ្រង់សម្តែងតែគាថា ៤ បាទ ទ្រង់ឣនុមោទនាស្រេច​ហើយ ស្តេច​យាងត្រឡប់ទៅកាន់ព្រះវិហារវិញ ។ព្រះបាទបសេនទិកោសល ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ទ្រង់ស្តេច​យាង តាមក្រោយព្រះសាស្តា ដើម្បីក្រាបទូលសួរព្រះឣង្គឣំពីហេតុនុ៎ះ ។ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់ឣំពីរឿងរ៉ាវ របស់​ឣាមាត្យទាំងពីរនាក់នោះ ដើម្បីឲ្យព្រះរាជាជ្រាបច្បាស់ ។ ព្រះរាជា ទ្រង់បាននិរទេសកាឡឣាមាត្យ ឲ្យចេញអំពីព្រះន​គរ ហើយទ្រង់ព្រះរាជទានទ្រព្យសម្បត្តិ ជាច្រើន ដល់ជុណ្ហឣាមាត្យ ក្រោយមក ទ្រង់ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា
( លោកអ្នកអាចទស្សនាជាតកដទៃទៀត រឿងនាងលាជទេវធីតា​ រឿងពិឡាលបទកសេដ្ឋី)



Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.