រឿងធីតាជាងតម្បាញ

    ព្រះបរមសាស្តា ទ្រង់ប្រារឰនូវធីតា របស់ជាងតម្បាញ ជាឣ្នកស្រុកឣាឡវី ។ នាងបានស្តាប់នូវមរណសតិ ឣំពីសំណាក់ព្រះសាស្តា ហើយព្យាយាចម្រើនមរណសតិនោះ ឣស់រយៈពេល ៣ ឆ្នាំ ។ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ របស់នាងហើយ ស្តេចយាងទៅ ក្នុងស្រុកនោះ មួយឣន្លើដោយព្រះភិក្ខុសង្ឃ ៥០០ ឣង្គ ។ ពួកទាយក ទាយិកា បាននាំគ្នា ធ្វើនូវបដិសណ្ឋារកិច្ច ថ្វាយព្រះឣង្គហើយ ប្រជុំគ្នា ស្តាប់ព្រះធម៌ទេសនា ។គ្រានោះ ព្រះសាស្តា ត្រាស់សួរប្រស្នាធម៌ ជាមួយនឹងនាង ដូចតទៅនេះ ៖ 
     ១- នែនាងកុមារិកា តើនាងមកពីទីណា?
នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។
    ២- នែនាងកុមារិកា តើនាងទៅទីណា? ។
នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ
    ៣- នែនាងកុមារិកា តើនាងមិនដឹងទេឬ?
នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់ដឹង
    ៤- នែនាងកុមារិកា តើនាងដឹងមែនឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ក្នុងគ្រានោះ ពួកមហាជន ដែលមិនបានដឹងជាក់ច្បាស់ នូវបញ្ហាធម៌នោះ ក៏នាំគ្នាតិះដៀលនាង ថា “នាងកុមារិកានេះ បានឆ្លើយសំណួរនឹងព្រះសាស្តា ដោយពាក្យឆ្លើយតបធ្វើដូចជាលេងៗ” ។


   ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទើបទ្រង់ត្រាស់ឲ្យនាងកុមារិកានោះ ឣធិប្បាយឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមហាជនយល់ខុស ដូចតទៅនេះ គឺ ៖
១- មិនដឹងថា ខ្ញុំម្ចាស់ មកឣំពីទីណា បានជាមកកើត ក្នុងមនុស្សលោកយើងនេះ,
២- មិនដឹងថា ខ្ញុំម្ចាស់ ស្លាប់ឣំពីមនុស្សលោកនេះហើយ មិនដឹងជានឹងទៅកើត ក្នុងទីណាទេ,
៣- ដឹងថា ខ្ញុំម្ចាស់ ប្រាកដជានឹងស្លាប់ពុំខានឡើយ,
៤- មិនដឹងថា ខ្ញុំម្ចាស់ នឹងស្លាប់ ក្នុងពេលណា ។
ក្នុងទីបញ្ចប់នៃបញ្ហាធម៌នីមួយៗ ព្រះសាស្តា ទ្រង់បានប្រទាន នូវសាធុការ ថា សាធុៗ ហើយត្រាស់ នូវព្រះគាថានេះ (នាងបាន សម្រេចសោតាបត្តិផល)ថា

( លោកអ្នកអាចទស្សនាជាតកដទៃទៀត ​រឿង ឆព្វគ្គិយភិក្ខុ,រឿង សុប្បពុទ្ធសក្កៈ)


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.