រឿព្រះបាទសុទ្ធោទនៈ

   ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទសុទ្ធោទនៈ ក្នុងពេលដែលព្រះឣង្គស្តេចយាងទៅកាន់ក្រុងកបិលព័ស្តុ លើកដំបូងបង្អស់ព្រមជាមួយភិក្ខុសង្ឃជាច្រើនរូប ទ្រង់គង់នៅ ក្នុងវត្តនិគ្រោធារាម ទ្រង់សម្តែងព្រះធម៌ទេសនា ដើម្បីកំចាត់នូវមានះ របស់ពួកព្រះញាតិវង្សានុវង្ស ឲ្យឣស់ពីខន្ធសន្តាន ហើយទ្រង់ញ៉ាំងភ្លៀងបោក្ខរព័ស៌ ឲ្យធ្លាក់ចុះមក ក្នុងសមាគមនៃព្រះញាតិវង្ស ទ្រង់សម្តែងនូវមហាវេស្សន្តរជាតក ទ្រង់ញ៉ាំងសាក្យវង្ស មានព្រះបាទសុទ្ធោទនមហារាជជាដើម ឲ្យធ្វើសន្ទនាការ លុះដល់ព្រឹកឡើង ទើបស្តេចយាងទៅបិណ្ឌបាតប្រោសសត្វ ព្រមទាំងភិក្ខុសង្ឃ ។



ទស្សនាជាតក រឿង សុប្បពុទ្ធសក្កៈ រឿង ជន ៣ នាក់ រឿងមណីការកុលុប្បកតិស្សត្ថេរ

    ចំណែក ព្រះបាទសុទ្ធោទនមហារាជ កាលព្រះសាស្តា ស្តេចយាងត្រឡប់មកពីបិណ្ឌបាតវិញហើយ ទ្រង់ត្រាស់បញ្ជាឲ្យពួកបរិវារ ធ្វើ នូវចង្ហាន់បិណ្ឌបាត និង ឲ្យក្រាលឣាសនៈទុក ដើម្បីព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ តែព្រះឣង្គពុំបានទូលឣារាធនាព្រះសាស្តាឡើយ ព្រោះទ្រង់ត្រិះរិះ ក្នុងព្រះទ័យថា “ព្រះរាជបុត្រ របស់ឣាត្មាឣញ បើមិនបានមកកាន់ព្រះបរមរាជវាំងទេ តើនឹងយាងទៅណា” លុះទ្រង់ជ្រាបថា ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត យ៉ាងដូច្នេះ ទើបទ្រង់ប្រញាប់ប្រញាល់ យាងចេញមក ក្រាបថ្វាយបង្គំហើយ ទ្រង់ត្រាស់សួរថា “ចុះហេតុដូចម្តេច បានជាព្រះរាជបុត្រ ដើរបិណ្ឌបាត ធ្វើឲ្យបិតាខ្មាសគេ យ៉ាងនេះទៅវិញ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “បពិត្រព្រះមហារាជ តថាគត ធ្វើយ៉ាងនេះ គឺធ្វើទៅតាមព្រះរាជវង្ស” ។ ព្រះបាទសុទ្ធោទនៈ ទ្រង់មានព្រះកង្ខា ហើយទ្រង់ត្រាស់សួរថា “នេះគឺជាវង្ស របស់ពួកយើងពិតមែនឬ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នេះមិនមែនជាវង្ស របស់ព្រះមហាបពិត្រទេ គឺជាវង្សរបស់តថាគត ព្រោះថា ព្រះពុទ្ធទាំងឡាយ ទ្រង់ស្តេចយាងបិណ្ឌបាត យ៉ាងនេះដែរ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.