រឿងទហរភិក្ខុ (ភិក្ខុកំលោះមួយរូប)

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុកំលោះមួយរូប ដែលបាន ឈ្លោះជាមួយចៅ របស់នាងវិសាខាបានជេរគ្នាទៅវិញទៅមកថា “ដាច់ក្បាល” ចៅរបស់នាងវិសាខា បានទៅប្រាប់ជីដូនរបស់ខ្លួន ។នាងវិសាខា បាននិយាយពន្យល់ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា តទៅទៀត ។



ភិក្ខុកំលោះ បានចោ​ទនា​ង​វិ​ស​ខា​ថា “បានចូលដៃជើងជាមួយនឹងចៅរបស់ខ្លួនឯង” ។គ្រានោះ ព្រះឧបជ្ឈាយ៍ របស់​ភិក្ខុ កំ​លោះនោះ​ បា​​ននិមន្តមក ដើម្បីសួររឿងហេតុនោះ លុះបានជ្រាបរឿងពិតច្បាស់ហើយ ទើបបានទូន្មានប្រៀនប្រដៅ ដលភិក្ខុកំលោះនោះជាច្រើន, តែភិក្ខុកំលោះនោះ មិនព្រមស្តាប់បង្គាប់ ថែមទាំងបានចោទព្រះឧបជ្ឈាយ៍ថា “ចូលដៃជើងជាមួយនាងវិសាខា ទៀតផង ។គ្រានោះ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យ នៃសោតាបត្តិផល របស់ភិក្ខុកំលោះនោះ ហើយទ្រង់ស្តេចយាងទៅ ក្នុងទីនោះ ទ្រង់ត្រាស់សួរថា “នេះជារឿងអ្វី?” ។ នាងវិសាខា បានក្រាបទូលរឿងនោះ តាំងតែឣំពីដើម រហូតដល់ចប់ ។ ព្រះសាស្តា ទ្រង់បានបណ្តោយទៅតាមភិក្ខុកំលោះនោះ ទ្រង់ ត្រាស់ទៅកាន់នាងវិសាខា ថា “ម្នាលនាងវិសាខា ចុះហេតុដូចម្តេច បានជាចៅរបស់នាង ជេរសាវ័ក របស់តថាគត?” ។ខណៈនោះឯង ភិក្ខុកំលោះនោះ បានស្ទុះក្រោកឡើងភ្លាមហើយ លើកឣញ្ជលីបង្គំទូល ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះឣង្គមិនទ្រង់ជ្រាបនូវព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះករុណា និងនាងវិសាខាទេ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា

លោកអ្នកអាចទស្សនាជាតក រឿង ព្រះមហាមោគ្គល្លានត្ថេរ រឿង សុប្បពុទ្ធសក្កៈ រឿង ជន ៣ នាក់





Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.