រឿង ភិក្ខុទេវទត្ត

    ព្រះបរមសាស្តា ទ្រង់ប្រារឰសំពត់កាសាវពស្ត្រ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានសំពត់កាសាវពស្ត្រ ពីញាតិញោមមួយក្រុម ។ សំពត់នោះជាសំពត់មានសាច់ល្អ មានតម្លៃ ក៏ច្រើន ។ មនុស្សខ្លះ និយាយថាៈ សំពត់នេះ មិនសមគួរ ដល់ភិក្ខុទេវទត្តឡើយ, តែសមគួរ ដល់ព្រះសារីបុត្រ ។


ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងរឿងដែលភិក្ខុទេវទត្ត ធ្លាប់គ្រងសំពត់កាសាវពស្ត្រ ដែលមិនសមគួរដល់ខ្លួន តាំងតែអំពីពេលដែលទេវទត្ត កើតជាព្រានព្រៃ បានលួចយកនូវសំពត់ កាសាវពស្ត្រ របស់ព្រះបច្ចេកពុទ្ធ មួយឣង្គ មកស្លៀកពាក់ ដើម្បីបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ លបចាំសម្លាប់ដំរី ដែលដើរនៅពីក្រោយគេបង្អស់ម្តងមួយៗ ។ ក្នុងគ្រានោះឯង ព្រះពុទ្ធជាម្ចាស់ ទ្រង់បានសោយព្រះជាតិជា ស្តេចដំរី ឃើញដំរីដែលជាបរិវារ របស់ព្រះឣង្គ ចេះតែបាត់ឣស់ទៅជាច្រើន ទើបសង្កេតមើលនូវហេតុឣន្តរាយដែលកើតឡើង មិនយូរប៉ុន្មាន ក៏បានឃើញជាក់ច្បាស់ថា ឣន្តរាយនេះ កើតឡើង ព្រោះមានមនុស្សមកបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ព្រះឣង្គទ្រង់បាន ឣែបមកនៅ ខាងក្រោយហ្វូងម្តង ដើម្បីលបចាំចាប់ព្រានព្រៃនោះលុះព្រះឣង្គចាប់ព្រានព្រៃបានហើយ ក៏ទ្រង់ព្រះតម្រិះ ថាៈ នឹងបោកសម្លាប់ចោល តែព្រះឣង្គទ្រង់ត្រិរិះទាន់ គឺ មិនបានសម្លាប់ គ្រាន់តែ អប់រំទូន្មាន ប្រៀនប្រដៅហើយ ក៏លែងព្រានព្រៃនោះទៅវិញ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា



Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.