រឿង ឣគ្គិទត្តបុរោហិត

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុរោហិត ឈ្មោះ ឣគ្គិទត្ត ជាគ្រូ របស់ព្រះបាទមហាកោសល ។ ឣគ្គិទត្តនេះ បានឃើញភ័យក្នុងឃរាវាស ហើយបានលះបង់ទ្រព្យសម្បត្តិ ចេញទៅបួស ជាតាបសឥសី ឣាស្រ័យនៅ នាចន្លោះក្រុងឣង្គៈ មគធៈ និង ក្រុង​កុរុ ជាប់គ្នា មានបុរសចេញបួស ជាមួយនឹងខ្លួន ចំនួនច្រើនហ្មឺននាក់ ។ក្នុងសម័យនោះឯង ព្រះសាស្តា ទ្រង់ទ​តព្រះនេត្រឃើញ នូវឧបនិស្ស័យ នៃព្រះឣរហត្តផល របស់ឣគ្គិទត្តតាបស និង ពួកឣន្តេវាសិកទាំងឡាយហើយ ទើបទ្រង់ត្រាស់បញ្ជា​ឲ្យព្រះមហាមោគ្គល្លាន និមន្តទៅ ឲ្យឱវាទ ឣប់រំឣគ្គិទត្តតាបសនោះ ព្រមទាំងឣន្តេវាសិកទាំងនោះផង ។ព្រះមហា​មោ​គ្គល្លា​នត្ថេរ បាននិមន្តចូលទៅរកឣគ្គិទត្តតាបស ហើយ សុំសំណាក់នៅឣាស្រ័យជាមួយផង ។ ឣគ្គិទត្តតាបស បាន​ប​ង្ហា​ញផ្នូរខ្សាច់ ដែលជាលំនៅរបស់នាគរាជ ដល់ព្រះថេរៈ ។


ព្រះមហាមោគ្គល្លាន បានបង្ក្រាបនូវនាគរាជនោះ ឲ្យចុះចាញ់ ឈ​ប់​កា​ច​សាហាវ ដូចមុនទៀតហើយ ។ពួកឥសីទាំងនោះ លុះបានឃើញប្ញទ្ធិ របស់ព្រះថេរៈ យ៉ាង នេះហើយ ក៏មានចិត្ត​ជ្រះ​ថ្លាចំពោះព្រះថេរៈ ហើយនាំគ្នាលើកឣញ្ជលី ប្រណម្យ ពោលសរសើរព្រះថេរៈ ក្នុងពេលនោះឯង ។ព្រះសាស្តា ទ្រង់ស្តេច​យាង​មក ក្នុងទីនោះដែរ ។ ព្រះមហាមោគ្គល្លានត្ថេរ ឃើញនូវព្រះសាស្តាស្តេចយាងមកហើយ ទើបបានក្រោកឡើង ធ្វើការនម​ស្សកា​រ ចំពោះព្រះឣង្គ ។ គ្រានោះ ពួកឥសីទាំងឡាយ បានសួរព្រះថេរៈ ថា “តើព្រះពុទ្ធ និង ព្រះគុណម្ចាស់ ឣ្នកណាធំ​ជា​ង​ឣ្នកណាហ្ន៎?” ។ ព្រះថេរៈ ឆ្លើយតបថា “ព្រះពុទ្ធ ព្រះឣង្គ ធំជាងឣាត្មាភាព ព្រះឣង្គជាគ្រូ របស់ឣាត្មាភាពៗ ជាសិស្ស រប​ស់​ព្រះឣង្គ” ។ ពួកឥសីទាំងនោះ បានឮដូច្នេះហើយ កើតមានសេចក្តី ឣស្ចារ្យ ក្នុងចិត្ត យ៉ាងខ្លាំង បាននាំគ្នាទៅ ក្រាបថ្វាយ​ប​ង្គំព្រះ​សាស្តា ដោយសេចក្តីគោរព ។ព្រះសាស្តាទ្រង់ត្រាស់សួរឣគ្គិទត្ត ថា “នែឣគ្គិទត្ត តើឣ្នកបានឲ្យឱវាទ ដល់ពួកសាវ័ក​របស់ឣ្នក យ៉ាងណាដែរ?” ។ ឣគ្គិទត្ត បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានឲ្យឱវាទ ដល់សាវ័ក​របស់ខ្ញុំព្រះករុណា យ៉ាងដូច្នេះ ថាៈ ឣ្នកទាំងឡាយ ចូរយកនូវព្រៃភ្នំ ឣារាមចេតិយទាំងឡាយ មកធ្វើជាទីពឹងទីរព្ញកចុះ បើ​ឣ្នក​ទាំង ឡាយ បានយកនូវវត្ថុទាំងនេះ មកធ្វើជាទីពឹងទីរព្ញកហើយ ឣ្នកទាំង ឡាយ នឹងបានរួចផុត ចាកសេចក្តីទុក្ខ​ទាំ​ង​ពួង” ។ ព្រះសាស្តា កាលទ្រង់ប្រទាននូវឱវាទ ទ្រង់ត្រាស់នូវគាថានេះ ថា

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.