រឿងឣនភិរតភិក្ខុ

    ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ជាឣ្នកមិនត្រេកឣរក្នុងបព្វជ្ជា ប្រាថ្នាចង់លាចាកសិក្ខាបទតែប៉ុណ្ណោះ ។ ភិក្ខុ​ទាំងឡាយ បានទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។


ព្រះសាស្តា ទ្រង់ត្រាស់សួរនូវភិក្ខុនោះ ថា “ម្នាលភិក្ខុ បច្ច័យ​ ដែលទុកសម្រាប់ចិញ្ចឹមជីវិត របស់ឣ្នកនោះ តើមានគ្រប់គ្រាន់ ប្រើប្រាស់ដែរឬទេ?” ភិក្ខុរូបនោះ ក្រាប​ទូល​ថា “បពិត្រព្រះឣង្គដ៏ចម្រើន បច្ច័យនោះ មានមួយរយកហាបណៈ, បិតា បានប្រគ​ល់​ឲ្យប្អូនប្រុស ទុក​ដាក់​ ថែរក្សា មុនពេលដែលគាត់ធ្វើមរណកាលទៅ” ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុនោះ រា​ប់​គិត បូកកហា​បណៈ​ដែលត្រូវយកទៅចាយវាយ ប្រើប្រាស់ផ្សេងៗ មានទិញម្ហូបឣាហារបរិភោគ រៀងរាល់ថ្ងៃ ​​ទិញគោ, ក្របី, ស្រូវ, ឣង្ករ,ចប និង ផាលជាដើម ថា តើគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់ ។ភិក្ខុនោះ គិតទៅ គិតមក ឃើញថា កហាបណៈ មួយ​រយនោះ មិនគ្រប់គ្រាន់នឹងគ្រឿងប្រើប្រាស់ សម្រាប់ចិញ្ចឹមជីវិតបានឡើ​យ ។ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុ​កហា​បណៈ របស់ឣ្នក តិចពេកណាស់ ឣ្នកឣាស្រ័យកហបណៈទាំងនេះ​ហើយ នឹងញ៉ាំងឣត្តភាពអោយប្រព្រឹត្តិទៅ និងឲ្យគ្រប់គ្រាន់ យ៉ាង​ដូចម្តេច​បាន” ដូច្នេះហើយទ្រង់ត្រាស់នូវសម័នធាតុជា​ត​ក​... ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.