មង្គលសូត្រ

មង្គលសូត្រ គឺជាសូត្រមួយ ដែលព្រះអានន្ទបានស្តាប់មកហើយយ៉ាងនេះថា សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា

https://sunsophea.blogspot.com/search/label/%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%80

 មង្គលទាំង៣៨ប្រការ ១-​កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ ២-​កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ៣-​កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា​ទាំងឡាយ ៤-​កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ៥-​ភាវៈ​នៃ​បុគ្គល​បាន​ធ្វើបុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ៦-​កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៧-​ភាវៈ​នៃ​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ហើយដោយ​ច្រើន ៨-​សិល្ប៍សាស្ត្រ​គឺ​សេចក្ដី​ឆ្លៀ​វ​ឈ្លាស​ក្នុង​ហត្ថកម្ម​របស់​អ្នកបួស និង​គ្រហស្ថ ៩-​វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១០-​វាចា​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១១-​កិរិយា​បម្រើ​នូវ​មាតា ១២-​កិរិយា​បម្រើ​នូវ​បិតា ១៣-​សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ១៤-​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ១៥-​កិរិយា​បរិច្ចាគ​ទាន ១៦-​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌ ១៧-​សេចក្ដី​សង្គ្រោះ​ដល់​ញាតិ​ទាំងឡាយ ១៨-​ការងារ​ទាំងឡាយ​ដែល​មិន​មានទោស ១៩-​កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប ២០-​សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹកស្រវឹង ២១-​សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ ២២-​សេចក្ដី​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ២៣-​កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ២៤-​សេចក្ដី​ត្រេកអរ​ចំពោះ​របស់​ដែល​មាន ២៥-​ភាវៈ​នៃ​បុគ្គល​អ្នកដឹង​នូវ​ឧបការៈ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ២៦-​កិរិយា​ស្ដាប់​នូវ​ធម៌​តាម​កាល ២៧-​សេចក្ដី​អត់ធន់ ២៨-​ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ២៩-​កិរិយា​បានឃើញ បាន​ជួប​នូវ​សមណៈ​ទាំងឡាយ ៣០-​កិរិយា​សន្ទនា​ទៅ​វិញ​ទៅ​មក​នូវ​ធម៌​តាម​កាល ៣១-​សេចក្ដី​ព្យាយាម​ដុត​នូវ​បាបធម៌ ៣២-​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ៣៣-​កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ ៣៤-​កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ៣៥-​ចិត្ត​របស់​បុគ្គល​ឯណា​ដែល​លោកធម៌​ទាំងឡាយ​ពាល់ត្រូវ​ហើយ​មិន​រំភើប​ញាប់​ញ័រ ៣៦- មិន​មាន​សេចក្ដី​សោក ៣៧-​មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ ៣៨-​ជា​ចិត្ត​ក្សេមក្សាន្ត ។ ទាំងអស់នេះព្រះអង្គត្រាស់ថា គឺជាមង្គលដ៍ប្រសើ៕




Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.